ឯផារ៉ោន-នេកោក៏ចាប់ចងទ្រង់ នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យ នៅក្រុងយេរូសាឡិមទៀត ក៏ដំរូវឲ្យស្រុកនោះត្រូវបង់សួយជាប្រាក់១០០ហាប នឹងមាស១ហាប
២ របាក្សត្រ 36:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនេកោ ជាស្តេចអេស៊ីព្ទ ក៏ទំលាក់ទ្រង់ចុះពីរាជ្យ នៅក្រុងយេរូសាឡិម ហើយពិន័យលក់ស្រុកនោះ ឲ្យបង់ប្រាក់១០០ហាប នឹងមាស១ហាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះបាទនេកោ ជាស្តេចអេស៊ីព្ទ ក៏ទម្លាក់ទ្រង់ចុះពីរាជ្យ នៅក្រុងយេរូសាឡិម ហើយពិន័យលក់ស្រុកនោះ ឲ្យបង់ប្រាក់មួយរយហាប និងមាសមួយហាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះបាទយ៉ូអាហាស់ ហើយតម្រូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាបទៀតផង។ អាល់គីតាប ស្តេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ស្តេចយ៉ូអាហាស់ ហើយតំរូវឲ្យស្រុកយូដាបង់សួយសារអាករ ជាប្រាក់ហាសិបហាប និងមាសកន្លះហាបទៀតផង។ |
ឯផារ៉ោន-នេកោក៏ចាប់ចងទ្រង់ នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យ នៅក្រុងយេរូសាឡិមទៀត ក៏ដំរូវឲ្យស្រុកនោះត្រូវបង់សួយជាប្រាក់១០០ហាប នឹងមាស១ហាប
កាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ
ហើយស្តេចអេស៊ីព្ទទ្រង់លើកអេលាគីម ជាជេដ្ឋាយ៉ូអាហាសឡើង ជាស្តេចលើពួកយូដា នឹងពួកក្រុងយេរូសាឡិម ក៏ផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ រួចនេកោទ្រង់នាំយកយ៉ូអាហាស ជាកនិដ្ឋា ទៅឯស្រុកអេស៊ីព្ទទៅ។