រួចនាំយកដង្វាយស្ម័គ្រពីចិត្ត ដង្វាយ១ភាគក្នុង១០ នឹងដង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានា ជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ នឹងស៊ីម៉ាយប្អូនលោកជាអ្នកទី២
២ របាក្សត្រ 35:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូណានា នឹងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល នឹងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀម៥ពាន់ នឹងគោ៥០០ដល់ពួកលេវី សំរាប់ជាដង្វាយបុណ្យរំលងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនណានា និងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល និងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀមប្រាំពាន់ និងគោប្រាំរយដល់ពួកលេវី សម្រាប់ជាតង្វាយបុណ្យរំលងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូណានា លោកសេម៉ាយ៉ា និងលោកនេថានេល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាបយ៉ា លោកយីអែល និងលោកយ៉ូសាបាដ ជាអ្នកដឹកនាំក្រុមលេវី យកចៀម ៥ ០០០ក្បាល ព្រមទាំងគោ ៥០០ក្បាល ប្រគល់ជូនក្រុមលេវី សម្រាប់ពិធីបុណ្យចម្លង។ អាល់គីតាប លោកកូណានា លោកសេម៉ាយ៉ា និងលោកនេថានេល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាបយ៉ា លោកយីអែល និងលោកយ៉ូសាបាដ ជាអ្នកដឹកនាំក្រុមលេវី យកចៀម ៥ ០០០ ក្បាល ព្រមទាំងគោ ៥០០ ក្បាល ប្រគល់ជូនក្រុមលេវី សម្រាប់ពិធីបុណ្យរំលង។ |
រួចនាំយកដង្វាយស្ម័គ្រពីចិត្ត ដង្វាយ១ភាគក្នុង១០ នឹងដង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានា ជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ នឹងស៊ីម៉ាយប្អូនលោកជាអ្នកទី២
ទោះបើមានយ៉ាងនោះក៏ដោយ គង់តែយូដាជាប្អូនគេ ដែលមានចិត្តក្បត់នោះ មិនបានវិលមកឯអញដោយអស់ពីចិត្តដែរ គឺមានពុតត្បុតវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។