ពួកលេវីបានសំឡាប់ចៀមបុណ្យរំលង ហើយពួកសង្ឃក៏យកឈាមពីដៃគេទៅប្រោះ ពួកលេវីក៏ពន្លាត់ស្បែក
២ របាក្សត្រ 35:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេរើយកដង្វាយទាំងនោះ ទៅដំរៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុក នៃអស់អ្នកក្នុងបណ្តាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេរើយកតង្វាយទាំងនោះ ទៅតម្រៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុកនៃអស់អ្នកក្នុងបណ្ដាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។ អាល់គីតាប គេដាក់សាច់ដែលត្រូវធ្វើជាគូរបានដុតដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេជូនអុលឡោះតាអាឡា ដូចមានចែងទុកក្នុងគីតាបរបស់ម៉ូសា។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។ |
ពួកលេវីបានសំឡាប់ចៀមបុណ្យរំលង ហើយពួកសង្ឃក៏យកឈាមពីដៃគេទៅប្រោះ ពួកលេវីក៏ពន្លាត់ស្បែក
គេអាំងដង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរដង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង នឹងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នក ក្នុងបណ្តាជនជាប្រញាប់
បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ហើយត្រូវយក១ចំណែកអំពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីនោះទៅដុតថ្វាយព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង នឹងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
រួចពួកកូនអើរ៉ុននឹងដុតរបស់ទាំងនោះនៅលើដង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ
ត្រូវឲ្យថ្វាយដង្វាយទាំងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយម្សៅ នឹងដង្វាយច្រួចនោះផង សត្វទាំងនោះត្រូវតែបានឥតខ្ចោះទាំងអស់។