កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
២ របាក្សត្រ 33:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកអ្នកស្រុកគេសំឡាប់អស់អ្នក ដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកយ៉ូសៀសជាព្រះរាជបុត្រា តាំងឡើងជាស្តេចជំនួសព្រះបិតា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកអ្នកស្រុកបានសម្លាប់អស់អ្នកដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកព្រះបាទយ៉ូសៀសជាបុត្រា តាំងឡើងជាស្តេចជំនួសបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។ អាល់គីតាប ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាសម្លាប់ស្តេចអាំម៉ូន ហើយតែងតាំងស្តេចយ៉ូសៀស ជាកូនឲ្យឡើងស្នងរាជ្យ។ |
កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
ពួកជនទាំងឡាយ នៅស្រុកយូដា ក៏លើកអូសៀស ដែលមានព្រះជន្ម១៦ឆ្នាំហើយ តាំងឡើងជាស្តេចជំនួសអ័ម៉ាស៊ីយ៉ា ជាព្រះបិតា
ឯយ៉ូសៀស កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣១ឆ្នាំ
រួចពួកអ្នកស្រុក ក៏លើកយ៉ូអាហាស ជាព្រះរាជបុត្រាយ៉ូសៀស តាំងឡើងជាស្តេចជំនួសព្រះបិតា នៅក្រុងយេរូសាឡិម
មួយទៀត មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វីនឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសំឡាប់គេឡើយ ត្រូវសំឡាប់អ្នកនោះវិញជាកុំខាន
មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងនៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឯឈាម នោះរមែងធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយនឹងរកអ្វីឲ្យធួនស្មើនឹងស្រុក ដោយឈាមដែលបានខ្ចាយហើយនោះគ្មានទេ មានតែឈាមនៃអ្នកដែលបានកំចាយឈាមនោះប៉ុណ្ណោះឯង