យ៉ូថាមមានបុត្រ ព្រះនាមជា អ័ហាសៗមានបុត្រ ព្រះនាមជា ហេសេគាៗមានបុត្រ ព្រះនាមជា ម៉ាន៉ាសេ
២ របាក្សត្រ 33:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានហាសិបប្រាំឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ស្ដេចមានជន្មាយុដប់ពីរព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ អាល់គីតាប កាលស្តេចម៉ាណាសេឡើងសោយរាជ្យ ស្តេចមានអាយុដប់ពីរឆ្នាំ ស្តេចសោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។ |
យ៉ូថាមមានបុត្រ ព្រះនាមជា អ័ហាសៗមានបុត្រ ព្រះនាមជា ហេសេគាៗមានបុត្រ ព្រះនាមជា ម៉ាន៉ាសេ
ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីខ្ពស់ តាមផ្លូវឡើងទៅឯផ្នូររបស់ពួកវង្សនៃដាវីឌ ឯពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ដំកើងទ្រង់ឡើង ក្នុងខណដែលសុគតនោះ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ឱស្រុកអើយ វរហើយ កាលណាស្តេចរបស់ឯងជាកូនក្មេង ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគធំពីព្រលឹម
ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។
នោះអញនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ ហើយនឹងមានកូនតូចៗត្រួតត្រាលើគេវិញ
អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា នឹងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។