២ របាក្សត្រ 33:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងការគួរស្អប់ខ្ពើមរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបណ្តេញចេញ ពីមុខពួកកូនចៅអ៊ីស្រាអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងការគួរស្អប់ខ្ពើមរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។ សូមមើលជំពូកអាល់គីតាប2 ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។ សូមមើលជំពូក |
គេបោះបង់ចោលបញ្ញត្តរបស់ទ្រង់ នឹងសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងពួកឰយុកោគេចេញ ព្រមទាំងសេចក្ដីបន្ទាល់ ដែលទ្រង់បានមានបន្ទូលនឹងគេផង គេដើរតាមតែសេចក្ដីជាអសារឥតការវិញ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ
ឥឡូវនេះ តើយើងខ្ញុំនឹងវិលទៅ ប្រព្រឹត្តរំលងក្រិត្យក្រមរបស់ទ្រង់ទៀត ដោយភ្ជាប់ញាតិនឹងពួកសាសន៍នោះឯង ដែលប្រព្រឹត្តការគួរស្អប់ខ្ពើមទាំងនោះឬអី បើធ្វើដូច្នោះ តើទ្រង់មិនមានសេចក្ដីក្រោធដល់យើងខ្ញុំ ដរាបដល់ទ្រង់បានបំផ្លាញអស់រលីងទេឬអី ឥតឲ្យមានសំណល់សល់ ឬអ្នកណាឲ្យបានរួចឡើយ