ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 31:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា គេ​ក៏​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​គោ ហ្វូង​ចៀម នឹង​១​ភាគ​ក្នុង​១០​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ មក​គរ​ឡើង​ជា​គំនរ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​អ៊ីស្រា‌អែល និង​យូដា ដែល​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា ក៏​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ហ្វូង​គោ ហ្វូង​ចៀម និង​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ មក​គរ​ជា​គំនរ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្លួន មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​អ៊ីស្រ‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម​មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ជូន​ដល់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្លួន មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​ជំនូន​ទាំង​នោះ​ជា​ច្រើន​គំនរ។

សូមមើលជំពូក



២ របា‌ក្សត្រ 31:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចាប់​តាំង​គរ​គំនរ​ទាំង​នោះ នៅ​ក្នុង​ខែ​ជេស្ឋ រួច​ដល់​ខែ​អស្សុជ​ទើប​បាន​ហើយ


ទៅ​ជំរាប​ម៉ូសេ​ថា បណ្តាជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ


ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សំរាប់​ទ្រង់


ដល់​វេលា​ផុត​រាល់​តែ​៣​ឆ្នាំ​ទៅ នោះ​ត្រូវ​ឲ្យ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ដែល​បាន​ហូត​ពី​ផល​កើត​ក្នុង​ឆ្នាំ​នោះ​ឯង ចេញ​មក​ដាក់​ទុក​នៅ​ត្រង់​ទ្វារ​ក្រុង​ឯង​វិញ