រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ នឹងពួកមេសំរាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ នឹងខាងពួកវង្សអ៊ីថាម៉ារផង
២ របាក្សត្រ 31:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត នឹងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះ នៅក្រោមអំណាចកូណានា នឹងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា នឹងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះនៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ព្រះបាទហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះដំណាក់របស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគា និងលោកមហាបូជាចារ្យអសារា ដែលទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ បានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ា ឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។ អាល់គីតាប ស្តេចហេសេគា និងមូស្ទីអសារា ដែលទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះបានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ាឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។ |
រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ នឹងពួកមេសំរាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ នឹងខាងពួកវង្សអ៊ីថាម៉ារផង
អ័សារា ជាកូនហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ
នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ នឹងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី នឹងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា នឹងអេដែន ជាកូនយ៉ូអា
ហើយព្រះហស្តនៃព្រះក៏មក បណ្តាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា នឹងធ្វើតាមបង្គាប់នៃស្តេច នឹងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
មួយទៀតទ្រង់បង្គាប់ដល់ពួកមនុស្ស នៅក្រុងយេរូសាឡិម ឲ្យគេចែកឲ្យពួកសង្ឃ នឹងពួកលេវីមានចំណែកដែរ ដើម្បីឲ្យអ្នកទាំងនោះបានកាន់ខ្ជាប់ តាមក្រិត្យវិន័យព្រះយេហូវ៉ា
ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ នឹងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី នឹងយេហ៊ីអែល ជាពួកមេលើព្រះវិហារនៃព្រះ ក៏ឲ្យចៀម២ពាន់៦រយ នឹងគោ៣រយ ដល់ពួកសង្ឃសំរាប់ជាដង្វាយនៃបុណ្យរំលង
សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារនៃព្រះ