មួយទៀតគេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យ សំរាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ពីព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
២ របាក្សត្រ 31:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាំយកដង្វាយស្ម័គ្រពីចិត្ត ដង្វាយ១ភាគក្នុង១០ នឹងដង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានា ជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ នឹងស៊ីម៉ាយប្អូនលោកជាអ្នកទី២ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយកតង្វាយស្ម័គ្រពីចិត្ត តង្វាយមួយភាគក្នុងដប់ និងតង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានាជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ និងស៊ីម៉ាយប្អូនលោកជាអ្នកទីពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំយកតង្វាយដែលគេបានញែកទុកដោយឡែក និងតង្វាយមួយភាគដប់ ព្រមទាំងតង្វាយដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើតង្វាយទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។ អាល់គីតាប គេក៏នាំយកជំនូនដែលគេបានញែកទុកដោយឡែក និងជំនូនមួយភាគដប់ ព្រមទាំងជំនូនដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើជំនូនទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។ |
មួយទៀតគេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យ សំរាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ពីព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត នឹងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះ នៅក្រោមអំណាចកូណានា នឹងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា នឹងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ
ហើយចំណែកពួកកូនចៅអើរ៉ុន ជាពួកសង្ឃដែលនៅចំការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសំរាប់នឹងចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ នឹងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។
ឯកូណានា នឹងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល នឹងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀម៥ពាន់ នឹងគោ៥០០ដល់ពួកលេវី សំរាប់ជាដង្វាយបុណ្យរំលងទៀត។
ដ្បិតពួកកូនចៅអ៊ីស្រាអែល ព្រមទាំងពួកកូនចៅលេវី ត្រូវយកដង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធទាំងប៉ុន្មាន ហើយពួកសង្ឃដែលធ្វើការងារ ពួកឆ្មាំទ្វារ នឹងពួកចំរៀងក៏នៅទីនោះដែរ យើងរាល់គ្នាមិនព្រមបោះបង់ចោលព្រះវិហារ របស់ព្រះនៃយើងឡើយ។