នេហេមា 10:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 ដ្បិតពួកកូនចៅអ៊ីស្រាអែល ព្រមទាំងពួកកូនចៅលេវី ត្រូវយកដង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធទាំងប៉ុន្មាន ហើយពួកសង្ឃដែលធ្វើការងារ ពួកឆ្មាំទ្វារ នឹងពួកចំរៀងក៏នៅទីនោះដែរ យើងរាល់គ្នាមិនព្រមបោះបង់ចោលព្រះវិហារ របស់ព្រះនៃយើងឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 ដ្បិតប្រជាជនអ៊ីស្រាអែល និងពួកកូនចៅលេវី ត្រូវយកតង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធ ហើយពួកសង្ឃដែលបម្រើការងារ ពួកឆ្មាំទ្វារ និងពួកចម្រៀងក៏ស្ថិតនៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចម្រៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។ សូមមើលជំពូកអាល់គីតាប39 ជនជាតិអ៊ីស្រអែល និងក្រុមលេវី ត្រូវយកជំនូនដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមអ៊ីមុាំដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចំរៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលដំណាក់របស់អុលឡោះជាម្ចាស់នៃយើងឡើយ។ សូមមើលជំពូក |