ឯពួកអ្នកដែលគិតក្បត់ចំពោះទ្រង់នោះ គឺសាបាឌ ជាកូននាងស៊ីមាត សាសន៍អាំម៉ូន១ នឹងយ៉ូសាបាឌ ជាកូននាងស៊ីមរីត សាសន៍ម៉ូអាប់១
ឯពួកអ្នកដែលគិតក្បត់ចំពោះទ្រង់នោះ គឺសាបាឌ ជាកូននាងស៊ីមាត សាសន៍អាំម៉ូនមួយ និងយ៉ូសាបាឌ ជាកូននាងស៊ីមរីត សាសន៍ម៉ូអាប់មួយ។
អ្នកដែលបានឃុបឃិតគ្នាធ្វើគុតស្ដេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។
អ្នកដែលបានឃុបឃិតគ្នាសម្លាប់ស្តេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។
កាលយ៉ូអាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៧ឆ្នាំហើយ គឺយ៉ូសាការ ជាកូនស៊ីមាត នឹងយ៉ូសាបាឌ ជាកូនសូមើរជាអ្នកបំរើ ដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ រួចគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ នោះអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
កាលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនយេហូយ៉ាដាដ៏ជាសង្ឃ ក៏ធ្វើគុតទ្រង់ដែលកំពុងផ្ទំលើបន្ទំទី គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ
រីឯដំណើរពីពួកព្រះរាជបុត្រាទ្រង់ នឹងបន្ទុកយ៉ាងធ្ងន់ដែលបានពោលពីទ្រង់ ព្រមទាំងការតាំងព្រះវិហារនៃព្រះឡើងជាថ្មីផង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយ ពីពួកស្តេចហើយ រួចអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ