កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ នឹងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ
២ របាក្សត្រ 23:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យពួកលេវីឈរព័ទ្ធជុំវិញស្តេច ដោយកាន់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា បើមានអ្នកណាចូលមកក្នុងព្រះវិហារ នោះត្រូវសំឡាប់បង់ ត្រូវឲ្យអ្នករាល់គ្នានៅជាប់នឹងស្តេច នៅអស់វេលាដែលទ្រង់យាងចេញចូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យពួកលេវីឈរព័ទ្ធជុំវិញស្តេច ដោយកាន់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា បើមានអ្នកណាចូលមកក្នុងព្រះវិហារ នោះត្រូវសម្លាប់បង់ អ្នករាល់គ្នាត្រូវនៅជាប់នឹងស្តេច នៅអស់វេលាដែលទ្រង់យាងចេញចូល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញព្រះមហាក្សត្រ។ នរណាម្នាក់ហ៊ានចូលមកជិតព្រះដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីស្ដេចយាងចេញ ឬចូលក៏ដោយ»។ អាល់គីតាប ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញស្តេច។ នរណាម្នាក់ហ៊ានចូលមកជិតដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយស្តេចជានិច្ច ទោះបីស្តេចចេញ ឬចូលក៏ដោយ»។ |
កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ នឹងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ
ដូច្នេះ ពួកលេវី នឹងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដា ដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សំរាក នឹងពួកដែលចេញនៅថ្ងៃឈប់សំរាកដែរ ដ្បិតយេហូយ៉ាដា ដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ
ប៉ុន្តែបើសិនជាអ្នកណាបានប្រព្រឹត្តដោយចិត្តព្រហើនចំពោះអ្នកជិតខាង ទាំងសំឡាប់ដោយឧបាយកល នោះទោះបើបានចូលទៅទីពឹងដល់អាសនាអញក៏ដោយ គង់តែត្រូវចាប់នាំចេញទៅសំឡាប់ដែរ។
ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន នឹងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។
ឯពួកអ្នកដែលត្រូវដំឡើងត្រសាល នៅខាងកើត ត្រង់ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ នោះគឺជាម៉ូសេ នឹងអើរ៉ុន ហើយនឹងពួកកូនលោក ដើម្បីនឹងរក្សាបញ្ញើនៃទីបរិសុទ្ធ ដែលផ្ញើទុកនឹងពួកកូនចៅអ៊ីស្រាអែល បើអ្នកដទៃណាដែលមកជិត នោះនឹងត្រូវសំឡាប់ចោល