Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 23:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ក្រុម​លេវី​ត្រូវ​ប្រដាប់​អាវុធ​នៅ​ការ‌ពារ​ជុំ‌វិញ​ព្រះ‌មហា‌ក្សត្រ។ នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ព្រះ‌ដំណាក់ ត្រូវ​សម្លាប់​គេ​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះ‌មហា‌ក្សត្រ​ជានិច្ច ទោះ​បី​ស្ដេច​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំ‌វិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សម្លាប់​បង់ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំវិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សំឡាប់​បង់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ក្រុម​លេវី​ត្រូវ​ប្រដាប់​អាវុធ​នៅ​ការ‌ពារ​ជុំ‌វិញ​ស្តេច។ នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ដំណាក់ ត្រូវ​សម្លាប់​គេ​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ស្តេច​ជា‌និច្ច ទោះ​បី​ស្តេច​ចេញ ឬ​ចូល​ក៏​ដោយ»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 23:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​វិសុទ្ធ*។ ប្រជា‌ជន​ទាំង​មូល​ត្រូវ​គោរព​តាម​បំរាម​របស់​ព្រះ‌អម្ចាស់។


ក្រុម​លេវី និង​ប្រជា‌ជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មិន​ឲ្យ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។


ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ទោះ​បី​គេ​រត់​មក​ជ្រក​នៅ​អាសនៈ​របស់​យើង​ក្ដី ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ ។


ចូរ​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទីសក្ការៈ​នេះ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ‌ងារ​ក្នុង​ទីសក្ការៈ តាង​នាម​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល អ្នក​ឯ​ទៀតៗ​ចូល​មក​ជិត​ទីសក្ការៈ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម