អេសានេះទ្រង់បានប្រព្រឹត្តទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាឰយុកោទ្រង់ដែរ
២ របាក្សត្រ 20:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដើរតាមផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ដើរតាមផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយឥតងាករេឡើយ។ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ អាល់គីតាប ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាឪពុក ដោយឥតងាករេឡើយ។ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
អេសានេះទ្រង់បានប្រព្រឹត្តទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាឰយុកោទ្រង់ដែរ
តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញ ពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែអេសាទ្រង់មានព្រះទ័យស្មោះត្រង់អស់១ព្រះជន្មទ្រង់
ឯយ៉ូសាផាតទ្រង់បានសោយរាជ្យ នៅស្រុកយូដា កាលទ្រង់ចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យ នៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ស៊ូបា ជាបុត្រីស៊ីលហ៊ី
ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្តាជន ក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃពួកឰយុកោគេនៅឡើយដែរ
ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីទុច្ចរិត ហើយភូតភរទទេ គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ