Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដ្បិត​ខ្ញុំ​បាន​កាន់តាម​មាគ៌ា​របស់​ព្រះយេហូវ៉ា ហើយ​មិន​បាន​ចាកចោល​ព្រះ​របស់ខ្ញុំ​ដោយ​ធ្វើអាក្រក់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​ខ្ញុំ​បាន​កាន់​តាម អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​អុលឡោះ‌តាអាឡា ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ម្ចាស់​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា


រួច​យ៉ូសៀស ទ្រង់​ដក​យក​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​ចេញ​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​នៅ​ស្រុក​អ៊ីស្រាអែល គោរព​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ដូច្នេះ នៅ​អស់​រវាង​ព្រះ‌ជន្ម​ទ្រង់ នោះ​គេ​មិន​បាន​បែរ​ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​ឡើយ។


ទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​បង្រៀន​ទូលបង្គំ


ឯ​ត្រង់​ការ​ប្រព្រឹត្ត​របស់​មនុស្ស នោះ​ទូលបង្គំ​បាន​រវាំង​ខ្លួន ឲ្យ​រួច​ពី​ផ្លូវ​នៃ​មនុស្ស​ច្រឡោត ដោយ‌សារ​ព្រះ‌បន្ទូល ពី​ព្រះ‌ឱស្ឋ​ទ្រង់


ឱ​ព្រះយេហូវ៉ាអើយ សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូលបង្គំ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ឥត​ល្អៀង​ឡើយ


ឱ​សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​ល្មើស​បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម


ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​អញ នោះ​មាន​ពរ​ហើយ


ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ក៏​ចេញ​បង្គាប់​ឲ្យ​យោង​យក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក គេ​ក៏​យោង​យក​ដានី‌យ៉ែល​ចេញ​មក ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ពី​ព្រោះ​លោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក។


ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ នឹង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ


អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន


គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ


អញ​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​អញ​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​អញ​សោះ នោះ​សាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​១​យប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម