ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ
២ របាក្សត្រ 19:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បង្គាប់គេថា គឺយ៉ាងនោះដែលអ្នករាល់គ្នាត្រូវសំរេចការងារ ដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងទៀងទាត់ ហើយដោយចិត្តស្មោះត្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏បង្គាប់គេថា៖ «គឺយ៉ាងនោះដែលអ្នករាល់គ្នាត្រូវសម្រេចការងារ ដោយកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងទៀងទាត់ ហើយដោយចិត្តស្មោះត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបង្គាប់ទៅលោកទាំងនោះថា៖ «សូមអស់លោកប្រព្រឹត្តដោយគោរពកោតខ្លាចព្រះអម្ចាស់ដោយចិត្តស្មោះត្រង់ និងឥតលម្អៀង។ អាល់គីតាប ស្តេចបង្គាប់ទៅអ្នកទាំងនោះថា៖ «សូមអស់លោកប្រព្រឹត្តដោយគោរពកោតខ្លាចអុលឡោះតាអាឡាដោយចិត្តស្មោះត្រង់ និងឥតលំអៀង។ |
ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ហើយ ដ្បិតពីនេះទៅមុខ នឹងចេះតែមានចំបាំងជានិច្ច
បើកាលណាមានដំណើរក្តី រើមកដល់អ្នករាល់គ្នា អំពីពួកបងប្អូន ដែលនៅអស់ទាំងទីក្រុងគេ ជារឿងក្តីពីការកាប់សំឡាប់គ្នា ឬការរំលងច្បាប់ ក្រិត្យក្រម នឹងបញ្ញត្ត ឬសេចក្ដីវិនិច្ឆ័យណាមួយ នោះត្រូវឲ្យអ្នករាល់គ្នាប្រាមប្រាប់គេ ដើម្បីកុំឲ្យគេមានទោស នៅចំពោះព្រះយេហូវ៉ា ហើយដោយសារទោសនោះ នឹងមានសេចក្ដីក្រោធមកលើអ្នករាល់គ្នា នឹងពួកបងប្អូនផងនោះឡើយ ចូរសំរេចការនេះទៅ នោះអ្នករាល់គ្នានឹងគ្មានទោសទេ
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត ហើយសំរេចការនោះទៅ ដ្បិតគ្មានសេចក្ដីទុច្ចរិតណា នៅនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលំអៀងទៅខាងអ្នកណា ឬស៊ីសំណូកផង។
មួយទៀត យ៉ូសាផាតទ្រង់តាំងឲ្យមានពួកលេវី ពួកសង្ឃ នឹងពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សំរាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា នឹងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ