ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 17:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​ក្រសួង​ងារ​ការជា​ច្រើន នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​មាន​មនុស្ស​ថ្នឹក​ចំបាំង នឹង​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​មាន​ក្រសួង​‌ការ​ងារ​ជា​ច្រើន នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​មាន​មនុស្ស​ថ្នឹក​ចម្បាំង និង​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

អាល់គីតាប

ស្តេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



២ របា‌ក្សត្រ 17:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេឌី‌អែល តាម​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​ក្នុង​ពួក​ពល‌ទ័ព​បាន មាន​ចំនួន​១​ម៉ឺន​៧​ពាន់​២០០​នាក់


ដូច្នេះ ទ្រង់​មាន​បន្ទូល​នឹង​ពួក​យូដា​ថា ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ​ឡើង ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ប៉ម ទ្វារ នឹង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់‌ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក​ឡើយ ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង អើ យើង​រាល់​គ្នា​បាន​ស្វែង​រក​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ ដូច្នេះ គេ​ក៏​សង់​ឡើង ហើយ​បាន​ចំរើន​ផង


យ៉ូសា‌ផាត​ទ្រង់​បាន​ចំរើន​ឡើង​ជា​ធំ​ក្រៃ‌លែង ទ្រង់​ក៏​សង់​ដំណាក់ នឹង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា


តាម​ជំនួរ​វង្ស​របស់​ឪពុក​គេ នោះ​មាន​ចំនួន​ដូច​ខាង​ក្រោម​នេះ គឺ​ខាង​ពួក​យូដា ក្នុង​ពួក​មេ‌ទ័ព​ធំ មាន​អ័ឌណា ជា​មេ នៅ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​៣​សែន​នាក់