២ របាក្សត្រ 17:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ស្ដេចមានក្រសួងការងារជាច្រើន នៅតាមក្រុងនានាក្នុងស្រុកយូដា ព្រមទាំងមានទាហានដ៏ចំណានៗ និងវីរបុរសដ៏អង់អាចនៅក្រុងយេរូសាឡឹម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ស្ដេចមានក្រសួងការងារជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចម្បាំង និងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡិម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទ្រង់មានក្រសួងងារការជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចំបាំង នឹងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡិម សូមមើលជំពូកអាល់គីតាប13 ស្តេចមានក្រសួងការងារជាច្រើន នៅតាមក្រុងនានាក្នុងស្រុកយូដា ព្រមទាំងមានទាហានដ៏ចំណានៗ និងវីរបុរសដ៏អង់អាចនៅក្រុងយេរូសាឡឹម។ សូមមើលជំពូក |
ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។