ដូច្នេះ យ៉ូអាប់ នឹងពួកពល ដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
២ របាក្សត្រ 13:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យឯងរាល់គ្នាដឹងថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចលើសាសន៍អ៊ីស្រាអែលដល់ដាវីឌ ឲ្យសោយរាជ្យជាដរាបទៅ គឺដល់ទ្រង់នឹងវង្សានុវង្សរបស់ទ្រង់តទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាមិនដឹងទេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចមកលើសាសន៍អ៊ីស្រាអែល គឺដល់ដាវីឌ និងវង្សានុវង្សរបស់ទ្រង់ឲ្យសោយរាជ្យជាដរាបតទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវដឹងថា ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល ប្រទានឲ្យព្រះបាទដាវីឌ និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រាអែលរហូតតទៅ គឺជាសម្ពន្ធមេត្រី*ដែលមិនអាចប្រែប្រួលបានឡើយ ។ អាល់គីតាប អ្នករាល់គ្នាត្រូវដឹងថា អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីស្រអែល ប្រទានឲ្យស្តេចទត និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រអែលរហូតតទៅ គឺជាសម្ពន្ធមេត្រីដែលមិនអាចប្រែប្រួលបានឡើយ។ |
ដូច្នេះ យ៉ូអាប់ នឹងពួកពល ដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ នៅខណដែលឯងត្រូវទៅជួបជុំនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សឯងឡើង គឺជាម្នាក់ក្នុងពួកកូនឯង ហើយនឹងតាំងរាជ្យរបស់អ្នកនោះឲ្យខ្ជាប់ខ្ជួនឡើង
គឺនឹងតាំងអ្នកនោះ នៅក្នុងព្រះវិហារ ហើយក្នុងនគររបស់អញឲ្យនៅជាដរាប ហើយរាជ្យអ្នកនោះនឹងបាននៅជាប់ ជារៀងរាបដរាបទៅ
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្ដី ដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងប្រុងប្រយ័តនឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រិត្យវិន័យរបស់អញ ដូចជាឯងបានដើរនៅមុខអញដែរ
ខ្ញុំក៏និយាយថា ការដែលអ្នករាល់គ្នាធ្វើនេះមិនល្អទេ គួរគប្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយសេចក្ដីកោតខ្លាចដល់ព្រះនៃយើងរាល់គ្នាវិញទេតើ គឺដោយព្រោះសេចក្ដីត្មះតិះដៀលនៃពួកសាសន៍ដទៃ ជាខ្មាំងសត្រូវយើង
ពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាទេ
នោះអញនឹងបោះបង់ចោលពូជពង្សយ៉ាកុប នឹងដាវីឌ ជាអ្នកបំរើរបស់អញបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុបឡើយ ដ្បិតអញនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
ត្រូវឲ្យឯងនាំសត្វទាំង២នោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា
បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ នឹងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់
ហើយអស់ទាំងដង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងដង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងដង្វាយរបស់ឯង។
គឺគ្រប់ទាំងដង្វាយលើកចុះឡើង ពីដង្វាយបរិសុទ្ធទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង នឹងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកំរៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង នឹងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។
ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ
ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ