Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គឺ​គ្រប់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង ពី​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​បាន​ឲ្យ​ដល់​ឯង នឹង​ពួក​កូន​ប្រុស​កូន​ស្រី​ឯង​ហើយ ទុក​ជា​កំរៃ​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ជា​សេចក្ដី​សញ្ញា ដែល​តាំង​ឡើង​ដោយ‌សារ​អំបិល​ដល់​ឯង នឹង​ពូជ​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​អស់‌កល្ប‌ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គ្រប់​ទាំង​តង្វាយ​បរិសុទ្ធ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទុក​ជា​កម្រៃ​រហូត​តទៅ។ នេះ​ជា​សេចក្ដី‌សញ្ញា​អំបិល​ដល់​អ្នក និង​ពូជ​ពង្ស​របស់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​រៀង​រហូត​តទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ញែក​ពី​ជំនូន​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូនស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត​ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ប្រាក់ ជា​ដំឡៃ​នៃ​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង នឹង​ប្រាក់​ជា​ដំឡៃ​នៃ​ដង្វាយ​លោះ​បាប នោះ​មិន​បាន​យក​ទៅ​ទុក​ក្នុង​វិហារ​នៃព្រះ‌យេហូវ៉ា​ទេ ប្រាក់​នោះ​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​វិញ។


គួរ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រទាន​អំណាច​លើ​សាសន៍​អ៊ីស្រាអែល​ដល់​ដាវីឌ ឲ្យ​សោយ‌រាជ្យ​ជា​ដរាប​ទៅ គឺ​ដល់​ទ្រង់នឹង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ តាម​សេចក្ដី​សញ្ញា​ដែល​តាំង​ដោយ​អំបិល


មួយ​ទៀតទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ នឹង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រិត្យ‌វិន័យ​ព្រះ‌យេហូវ៉ា


ឯ​ទ្រូង នឹង​ស្មា​របស់​ចៀម ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន នឹង​កូន​លោក​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង


ត្រូវ​ឲ្យ​ឯង​នាំ​សត្វ​ទាំង​២នោះ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ឲ្យ​ពួក​សង្ឃ​បាច​អំបិល​ទៅ​លើ ហើយ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា


ហើយ​អស់​ទាំង​ដង្វាយ​ម្សៅ​ដែល​ឯង​ថ្វាយ នោះ​ត្រូវ​បង់​អំបិលផង ក៏​មិន​ត្រូវ​ឲ្យ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៃ​ឯង ក្នុង​ដង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​ដង្វាយ​របស់​ឯង។


អ្នក​នោះ​នឹង​បរិភោគ​អាហារ​របស់​ព្រះ​នៃ​ខ្លួន​បាន ទោះ​ទាំង​ដង្វាយ​បរិសុទ្ធ នឹង​ដង្វាយ​បរិសុទ្ធ​បំផុត​ផង


ត្រូវ​យក​នំ​១ ពី​រាល់​តែ​ដង្វាយ​យ៉ាង​នោះ សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ថ្វាយ​ព្រះ‌យេហូវ៉ា នំ​នោះ​ត្រូវ​បាន​ជា​របស់​ផង​សង្ឃ​ណា ដែល​ប្រោះ​ឈាម​ដង្វាយ​មេត្រី


ហើយ​នេះ​ជា​របស់​ផង​ឯង​ដែរ គឺ​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង នឹង​ដង្វាយ​គ្រវី​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រាអែល អញ​ឲ្យ​របស់​ទាំង​នោះ​ដល់​ឯង នឹង​កូន​ប្រុស​កូន​ស្រី​ឯង​ផង ទុក​ជា​កំរៃ​នៅ​អស់‌កល្ប‌ជានិច្ច អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​ឯង នោះ​នឹង​បរិភោគ​របស់​ទាំង​នោះ​បាន


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ឯ​អញ មើល អញ​បាន​ប្រគល់​អស់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ក្នុង​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន‌ចៅ​អ៊ីស្រាអែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​ដង្វាយ​ទាំង​នោះ​ចំពោះ​ឯង នឹង​ពួក​កូន​ចៅ​ឯង ទុក​ជា​កំរៃ​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ


ត្រូវ​ឲ្យ​យក​ពី​ចំណែក​នៃ​ពួក​ទាហាន ប្រគល់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា


ម៉ូសេ​ក៏​ប្រគល់​សួយ‌អាករ​ទាំង​នោះ ដែល​ជា​ដង្វាយ​លើក​ចុះ​ឡើង​របស់​ព្រះ‌យេហូវ៉ា ដល់​អេលាសារ​ដ៏​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។


ឯ​អស់​ទាំង​ដង្វាយ​បរិសុទ្ធ​ដែល​នៅ​ជា​មួយ​នឹង​ឯង នឹង​ដង្វាយ​លា​បំណន់​របស់​ឯង នោះ​ត្រូវ​នាំ​យក​ទៅ​ថ្វាយ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស​វិញ


ក៏​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ដង្វាយ​លា‌បំណន់ ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត នឹង​កូន​កើត​ដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង ទៅ​ឯ​ទី​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម