ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 1:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​សាឡូម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​ដំឡៃ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​សាឡូម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​តម្លៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក

អាល់គីតាប

ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក



២ របា‌ក្សត្រ 1:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក ១​ដំឡៃ​ជា​ប្រាក់​៦០០​រៀល ហើយ​សេះ​១​ដំឡៃ​ជា​ប្រាក់​១៥០​រៀល គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​ស្រុក​ស៊ីរី​ដែរ។


គេ​ក៏​នាំ​យក​សេះ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ពី​ស្រុក​ទាំង​អស់​មក​ថ្វាយ​ទ្រង់​ដែរ។


៙ ឱ​មាស​សំឡាញ់​អើយ អញ​បាន​ប្រៀប​ឯង​ដូច​ជា​សេះ​ទឹម​រាជ‌រថ​របស់​ផារ៉ោន


កុំ​បី​តែ​ឲ្យ​ស្តេច​នោះ​ចំរើន​សេះ​ជា​ច្រើន​សំរាប់​ខ្លួន ឬ​បណ្តាល​ឲ្យ​បណ្តាជន​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ជា​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ តាម​ផ្លូវ​នោះ​ទៀត​ឲ្យ​សោះ