Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ៙ ឱ​មាស​សំឡាញ់​អើយ អញ​បាន​ប្រៀប​ឯង​ដូច​ជា​សេះ​ទឹម​រាជ‌រថ​របស់​ផារ៉ោន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​មាស​សម្លាញ់​អើយ យើង​បាន​ប្រៀប​ឯង​ដូច​ជា​សេះ ទឹម​រាជ‌រថ​របស់​ផារ៉ោន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អ ដូច​សេះ​ដែល​ទឹម​រាជ‌រថ​របស់ ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អ ដូច​សេះ​ដែល​ទឹម​រទេះ​របស់ ស្តេច​ហ្វៀរ៉‌អ៊ូន។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 1:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​មាន​រទេះ នឹង​ពួក​ជិះ​សេះ​ដង្ហែ​ជូន​គាត់​ទៅ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​ក្រៃ‌លែង


ឯ​អស់​ទាំង​សេះ​របស់​សាឡូម៉ូន នោះ​បាន​យក​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច​គេ​ទិញ​មក​ទាំង​ហ្វូង តាម​ដំឡៃ​១​ហ្វូងៗ


៙ មើល ឯង​ស្រស់‌បស់​ល្អ មាស​សំឡាញ់​អើយ មើល ឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។


៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​មាន​បន្ទូល​នឹង​ខ្ញុំ​ថា មាស​សំឡាញ់​អើយ ចូរ​ក្រោក​ឡើង ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក


ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ផ្កា ក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក


៙ មាស​សំឡាញ់​របស់​អញ​នៅ​កណ្តាល​ពួក​កូន​ស្រីៗ ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា។


មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ណាស់​ហ្ន៎ មើល ឯង​ជា​ស្រី​ស្រស់‌បស់​ល្អ ភ្នែក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ភ្នែក​ព្រាប សក់​ឯង​មាន​ភាព​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ កាឡាត


៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គ ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ


៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញ ជា​អ្នក​បរិសុទ្ធ​របស់​អញ​អើយ ចូរ​បើក​ទ្វារ​ឲ្យ​អញ​ផង ដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ​សន្សើម សរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់


៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ដូច​ក្រុង​ធើសា ហើយ​ស្រស់​ប្រិម‌ប្រិយ​ដូច​ជា​ក្រុង​យេរូ‌សាឡិម ក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចំបាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កំឡាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម