គឺថា មនុស្សអាក្រក់ត្រូវបំរុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ
២ ពេត្រុស 2:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើដូច្នេះ ឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ ព្រះគម្ពីរខ្មែរសាកល នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច Khmer Christian Bible ដូច្នេះ ព្រះអម្ចាស់ក៏ដឹងអំពីរបៀបរំដោះមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ឲ្យរួចពីសេចក្ដីល្បួង ហើយឃុំមនុស្សទុច្ចរិត ដើម្បីដាក់ទោសនៅថ្ងៃជំនុំជម្រះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក អាល់គីតាប យ៉ាងនេះហើយ ដែលអុលឡោះជាអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ឲ្យរួចពីទុក្ខលំបាក តែទ្រង់ទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលទ្រង់នឹងវិនិច្ឆ័យទោសមនុស្សលោក |
គឺថា មនុស្សអាក្រក់ត្រូវបំរុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ
ទ្រង់នឹងប្រោសឲ្យអ្នករួចពីសេចក្ដីវេទនា៦មុខ អើ ដល់គំរប់៧ផង នោះសេចក្ដីអាក្រក់នឹងមិនមកពាល់ប៉ះអ្នកឡើយ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ
៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ទ្រង់ នៅវេលាដែលនឹងរកទ្រង់ឃើញ យ៉ាងនោះ កាលណាជំនន់ធំជន់ឡើង នោះប្រាកដជានឹង មិនដែលលិចមកដល់អ្នកនោះឡើយ
ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។
៙ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់បានញែកមនុស្ស ដែលកោតខ្លាចដល់ទ្រង់ចេញ ទុកសំរាប់ទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងស្តាប់ ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់
មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។
ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង អើ ទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសំរាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ ក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន
តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធវិញ ជាថ្ងៃដែលសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក
ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។
ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ
ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតា ដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ
តែផ្ទៃមេឃនឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ
ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ
ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន
ហេតុនោះចូរឲ្យអ្នកក្រោកឡើងពីព្រលឹម ព្រមទាំងពួកបំរើរបស់ចៅហ្វាយអ្នកដែលមកជាមួយគ្នា លុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះ ហើយមានពន្លឺល្មម នោះសូមចេញទៅចុះ