២ ពង្សាវតារក្សត្រ 9:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសពរបស់យេសិបិលនឹងបានជាលាមក នៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសពរបស់យេសិបិលនឹងក្លាយជាជីនៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាកសពរបស់នាងយេសិបិលនឹងក្លាយជាជី ក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថា នេះជាផ្នូររបស់យេសិបិលទេ»។ អាល់គីតាប សាកសពរបស់នាងយេសិបិលនឹងក្លាយជាជីក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថានេះជាផ្នូររបស់យេសិបិលបានទេ»។ |
សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប នឹងសៀប អើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះ បានដូចជាសេបា ហើយនឹងសាលមូន៉ា
បើសិនជាមនុស្សណាបង្កើតបានកូន១០០នាក់ ហើយរស់នៅជាយូរឆ្នាំ ដល់ម៉្លេះបានជាមានអាយុយឺនយូរ តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង នោះយើងថា កូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះ
ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏នឹងគ្មានអ្នកណាកប់ខ្មោចគេដែរ គឺគេនឹងបានដូចជាជីនៅដីវិញ គេនឹងត្រូវវិនាសបង់ដោយដាវ នឹងសេចក្ដីអំណត់អត់ ហើយខ្មោចគេនឹងបានសំរាប់ជាអាហារ ដល់សត្វហើរលើអាកាស នឹងដល់សត្វព្រៃនៅផែនដី។
គេនឹងកប់សពយេហូយ៉ាគីម ដូចជាកប់ខ្មោចសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិមបង់។
នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី
រួចគេក៏ចូលទៅគាល់ស្តេចនៅក្នុងដំណាក់ តែឯក្រាំង គេបានដាក់ទុកនៅក្នុងបន្ទប់របស់ស្មៀនអេលីសាម៉ា ហើយគេទូលដល់ស្តេចតាមអស់ទាំងពាក្យនោះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គេនឹងយកឆ្អឹងនៃស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា នឹងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក
គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ នឹងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង នឹងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសំរាប់ជាជីនៅដីវិញ
ចូរប្រាប់ចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សាកសពនៃមនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្តាប់ស្រូវតាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។