យេរេមា 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គេនឹងយកឆ្អឹងនៃស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា នឹងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងយកឆ្អឹងស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា និងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ សូមមើលជំពូកអាល់គីតាប1 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកឆ្អឹងស្ដេចរបស់ស្រុកយូដា ឆ្អឹងរបស់មន្ត្រី ឆ្អឹងរបស់អ៊ីមុាំ ឆ្អឹងរបស់ណាពី ព្រមទាំងឆ្អឹងរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ សូមមើលជំពូក |
អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ម្នាលអាសនាៗអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល នឹងមានបុត្រា១កើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ