កាលយេហ៊ូវកំពុងតែចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា តើមានសេចក្ដីសុខឬអី ស៊ីមរីជាអ្នកសំឡាប់ចៅហ្វាយខ្លួនអើយ
កាលព្រះបាទយេហ៊ូវកំពុងចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា៖ «តើមានសន្តិភាពទេ ស៊ីមរី ជាអ្នកសម្លាប់ចៅហ្វាយខ្លួនអើយ?»
ពេលលោកយេហ៊ូវកំពុងចូលតាមទ្វារក្រុង ព្រះនាងយេសិបិលពោលថា៖ «នែ៎ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ តើអ្នកមកដោយសន្តិភាពឬ?»។
ពេលលោកយេហ៊ូវកំពុងចូលតាមទ្វារក្រុង នាងយេសិបិលពោលថា៖ «នែ៎ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ តើអ្នកមកដោយសន្តិភាពឬ?»។
ដូច្នេះ ទ័ពសេះម្នាក់នោះ ក៏ចេញទៅចួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ
នោះលោកក៏ងើបមើលទៅឯបង្អួចសួរថា តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ ខណនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក