២ ពង្សាវតារក្សត្រ 9:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 នោះលោកក៏ងើបមើលទៅឯបង្អួចសួរថា តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ ខណនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 លោកក៏ងើបមើលទៅបង្អួចសួរថា៖ «តើអ្នកណានៅខាងយើង? តើអ្នកណាខ្លះ?» ខណៈនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 លោកយេហ៊ូវងើបមុខឡើងមើលទៅបង្អួច រួចពោលថា៖ «តើអ្នកណាស្ម័គ្រចិត្តចុះចូលមកខាងខ្ញុំ?»។ ពេលនោះ មានមហាតលិកពីរបីនាក់អើតមើលមកលោក។ សូមមើលជំពូកអាល់គីតាប32 លោកយេហ៊ូវងើបមុខឡើងមើលទៅបង្អួចរួចពោលថា៖ «តើអ្នកណាស្ម័គ្រចិត្តចុះចូលមកខាងខ្ញុំ?»។ ពេលនោះមានមហាតលឹកពីរបីនាក់អើតមើលមកគាត់។ សូមមើលជំពូក |
ព្រះវិញ្ញាណក៏មកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួក៣០នាក់ ហើយលោកទូលថា ឱដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ផងលោក ឱកូនអ៊ីសាយអើយ យើងខ្ញុំកាន់ខាងលោកហើយ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខចំរើន ព្រមទាំងពួកអ្នកដែលជួយខាងលោកផង ដ្បិតព្រះនៃលោកទ្រង់ជួយដល់លោក ដូច្នេះ ដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។