មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ចាត់ឲ្យទៅចួបនឹងគេសួរថា តើមកដោយមេត្រីឬ
២ ពង្សាវតារក្សត្រ 9:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទ័ពសេះម្នាក់នោះ ក៏ចេញទៅចួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទ័ពសេះម្នាក់នោះក៏ចេញទៅជួបនឹងគេ ប្រាប់ថា៖ «ស្ដេចមានរាជឱង្ការសួរដូច្នេះថា "តើមកដោយមេត្រីឬ?"» តែព្រះបាទយេហ៊ូវតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។ អ្នកចាំយាមក៏ប្រាប់ថា៖ «អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែគាត់មិនត្រឡប់មកវិញសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលជិះសេះទៅនោះបានជួបលោកយេហ៊ូវ ពោលថា៖ «ព្រះករុណាឲ្យសួរថា តើលោកមកដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិភាព ឬមិនសន្តិភាព គ្មានអ្វីពាក់ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។ អ្នកយាមរាយការណ៍ថា៖ «អ្នកដែលព្រះករុណាចាត់ឲ្យទៅជួបគេនោះ បានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ»។ អាល់គីតាប អ្នកដែលជិះសេះទៅនោះបានជួបលោកយេហ៊ូវពោលថា៖ «ស្តេចឲ្យសួរថា តើអ្នកមកដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិភាព ឬមិនសន្តិភាព គ្មានអ្វីពាក់ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។ អ្នកយាមរាយការណ៍ថា៖ «អ្នកដែលស្តេចចាត់ឲ្យទៅជួបគេនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ»។ |
មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ចាត់ឲ្យទៅចួបនឹងគេសួរថា តើមកដោយមេត្រីឬ
នោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់គេប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះថា តើមកដោយមេត្រីឬ តែយេហ៊ូវឆ្លើយតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ
កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្ដីកំផិត នឹងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្ដីមេត្រីឯណាបាន
កាលយេហ៊ូវកំពុងតែចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា តើមានសេចក្ដីសុខឬអី ស៊ីមរីជាអ្នកសំឡាប់ចៅហ្វាយខ្លួនអើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គ្មានសេចក្ដីសុខសោះ ដល់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។
គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយសេចក្ដីយុត្តិធម៌ក៏គ្មាននៅក្នុងអស់ទាំងដំណើររបស់គេផង គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សំរាប់ខ្លួន ឯអ្នកណាដែលចូលតាមផ្លូវនោះ ជាអ្នកមិនស្គាល់សេចក្ដីសុខឡើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំឲ្យទៅយំសោក ឬទួញទំនួញព្រោះគេឡើយ ដ្បិតអញបានដកសេចក្ដីសុខរបស់អញ គឺជាសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា