Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 កាល​យេហ៊ូវ​កំពុង​តែ​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា តើ​មាន​សេចក្ដី​សុខ​ឬ​អី ស៊ីមរី​ជា​អ្នក​សំឡាប់​ចៅហ្វាយ​ខ្លួន​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 កាល​ព្រះបាទ​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា៖ «តើ​មាន​សន្តិភាព​ទេ ស៊ីមរី ជា​អ្នក​សម្លាប់​ចៅ‌ហ្វាយ​ខ្លួន​អើយ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង ព្រះ‌នាង​យេសិ‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង នាង​យេសិ‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:31
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទ័ព​សេះ​ម្នាក់​នោះ ក៏​ចេញ​ទៅ​ចួប​នឹង​គេ ប្រាប់​ថា ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ តើ​មក​ដោយ​មេត្រី​ឬ តែ​យេហ៊ូវ​តប​ថា តើ​ឯង​ត្រូវ​ការ​អ្វី​នឹង​សេចក្ដី​មេត្រី​នោះ ចូរ​ថយ​ទៅ​ខាង​ក្រោយ​យើង​ទៅ អ្នក​ចាំ​យាម​ក៏​ប្រាប់​ថា អ្នក​ដែល​ចាត់​ទៅ​នោះ បាន​ទៅ​ដល់​គេ​ហើយ តែ​មិន​មក​វិញ​សោះ


នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម