ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ ហើយទេវតានៃព្រះក៏ហៅហាការពីលើមេឃសួរថា វាថ្វី ហាការអើយ កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ
២ ពង្សាវតារក្សត្រ 6:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចក៏សួរស្ត្រីនោះថា តើអ្នកកើតមានអ្វី ស្ត្រីនោះទូលឆ្លើយថា នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា ចូរឲ្យកូនឯងមកឲ្យយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែកឡើង នោះយើងនឹងបរិភោគកូនអញវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក៏សួរស្ត្រីនោះថា៖ «តើអ្នកមានរឿងអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា "ចូរឲ្យកូនឯងមកយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែក យើងនឹងបរិភោគកូនយើងវិញ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងទូលថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំម្ចាស់ថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។ អាល់គីតាប ស្តេចសួរទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងជម្រាបថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។ |
ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ ហើយទេវតានៃព្រះក៏ហៅហាការពីលើមេឃសួរថា វាថ្វី ហាការអើយ កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ
នោះស្តេចទ្រង់សួរថា តើវាថ្វី នាងទូលឆ្លើយថា ឱហ្ន៎ព្រះអង្គអើយ ខ្ញុំម្ចាស់នេះជាស្រីមេម៉ាយ ប្ដីបានស្លាប់ចោលទៅហើយ
តែទ្រង់មានបន្ទូលតបថា បើព្រះយេហូវ៉ាមិនជួយអ្នកទេ នោះធ្វើដូចម្តេចឲ្យយើងជួយបាន តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬអី
ឱសមុទ្រអើយ តើវាថ្វី បានជារត់ទៅដូច្នេះ ហើយទន្លេយ័រដាន់ឯងដែរ បានជាហូរថយច្រាសទៅ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃការជាក់ស្តែង។ តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ
ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ
ពួកស្រីៗដែលមានចិត្តទន់សន្តោសបានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនទាំងនោះជាអាហារដល់គេ ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ
ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ព្រមទាំងកំចាត់កំចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស
ដ្បិតមើល នឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយ ពួកស្រីអារ នឹងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន
គេស្រែកហៅពួកកូនចៅដាន់ ឯអ្នកទាំងនោះក៏ងាកបែរមកសួរមីកាថា ឯងមានហេតុអ្វីបានជាប្រមូលគ្នាច្រើនដល់ម៉្លេះ
នោះអែលកាណាជាប្ដីសួរថា ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី។