យ៉ូសាផាតក៏មានបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ហើយស្តេចអេដំម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។
២ ពង្សាវតារក្សត្រ 5:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ នឹងរទេះផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ណាម៉ាន់បានមកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានសេះ និងរទេះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។ អាល់គីតាប លោកណាម៉ាន់ជិះរទេះសេះមកឈប់ នៅមុខផ្ទះណាពីអេលីយ៉ាសាក់។ |
យ៉ូសាផាតក៏មានបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ហើយស្តេចអេដំម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។
ឯអេលីសេ លោកចាត់អ្នកបំរើម្នាក់ ឲ្យទៅជំរាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ
កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន
ឯអេលីសេ លោកកំពុងតែអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ ហើយស្តេចទ្រង់ចាត់មនុស្សម្នាក់ពីចំពោះទ្រង់ ឲ្យទៅរកលោក តែមុនដែលអ្នកនោះមកដល់ នោះលោកមានប្រសាសន៍ទៅពួកចាស់ទុំថា សូមមើលបែបយ៉ាងណា ដែលកូនរបស់អ្នកសំឡាប់គេនេះ បានចាត់មនុស្សមកយកក្បាលខ្ញុំទៅ សូមចាំមើល កាលណាអ្នកនោះមកដល់ ឲ្យបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ តើមិនឮសូរជើងរបស់ចៅហ្វាយគេ មកតាមក្រោយទេឬ
ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនឯង គេនឹងមកទាំងឱនក្រាបនៅចំពោះឯង ហើយអស់អ្នកណាដែលធ្លាប់មើលងាយឯង គេនឹងក្រាបចុះនៅទៀបបាទជើងឯង គេនឹងហៅឯងថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។