ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន
២ ពង្សាវតារក្សត្រ 5:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកមានប្រសាសន៍ថា តើវិញ្ញាណអញមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬអី នេះតើជាឱកាសគួរនឹងទទួលប្រាក់នឹងសំលៀកបំពាក់ ព្រមទាំងចំការអូលីវ ចំការទំពាំងបាយជូរ នឹងចៀម គោ ហើយបាវប្រុសបាវស្រីឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើវិញ្ញាណខ្ញុំមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬ? តើជាឱកាសគួរទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ឆ្លើយថា៖ «ខ្ញុំប្របាទពុំបានទៅណាទេ លោកម្ចាស់»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចិត្តគំនិតរបស់ខ្ញុំទៅតាមឯងជាប់ នៅពេលលោកមេទ័ពចុះពីរទេះមកទទួលឯង។ ពេលនេះ មិនមែនជាពេលដែលត្រូវទទួលយកប្រាក់ សម្លៀកបំពាក់ ឬផ្លែអូលីវ ផ្លែទំពាំងបាយជូរ ចៀម គោ ឬអ្នកបម្រើប្រុសស្រីឡើយ។ អាល់គីតាប គាត់ឆ្លើយថា៖ «ខ្ញុំពុំបានទៅណាទេលោក»។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចិត្តគំនិតរបស់ខ្ញុំទៅតាមឯងជាប់ នៅពេលលោកមេទ័ពចុះពីរទេះមកទទួលឯង។ ពេលនេះ មិនមែនជាពេលដែលត្រូវទទួលយកប្រាក់ សម្លៀកបំពាក់ ឬផ្លែអូលីវ ផ្លែទំពាំងបាយជូរ ចៀម គោ ឬអ្នកបម្រើប្រុសស្រីឡើយ។ |
ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន
តែលោកឆ្លើយតបថា ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ
នោះអ្នកជំនិតទ្រង់ម្នាក់ទូលតបថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺជាអេលីសេ ជាហោរា ដែលនៅស្រុកអ៊ីស្រាអែលវិញ គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ទ្រង់ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល
តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ អស់អ្នកណាដែលស្បថដោយនូវទ្រង់ នោះនឹងបានសរសើរដោយអរសាទរ ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
ដូច្នេះ តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ កុំឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង។
កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ
ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ
ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល
រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា នឹងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្ដីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ
ឯខ្ញុំ ទោះបើមិននៅជាមួយខាងសាច់ឈាមក៏មែន គង់តែនៅជាមួយខាងឯវិញ្ញាណ ខ្ញុំក៏បានកាត់ទោសដល់អ្នកដែលប្រព្រឹត្តដូច្នោះហើយ ហាក់ដូចជាបាននៅជាមួយគ្នាដែរ
ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្ដីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា នឹងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ