ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 4:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​លោក​ប្រាប់​ថា ដល់​កំណត់ ឆ្នាំ​ក្រោយ នោះ​នាង​នឹង​បាន​បី​កូន​ប្រុស​១ តែ​នាង​ឆ្លើយ​ថា ទេ លោក​ម្ចាស់ ជា​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​កុំ​កុហក​ដល់​នាង​ខ្ញុំ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​បាន​ប្រាប់​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​បាន​បី​កូន​ប្រុស​មួយ» តែ​នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់ ជា​អ្នក​សំណព្វ​របស់​ព្រះ​អើយ សូម​កុំ​កុហក​នាង​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

សូមមើលជំពូក

អាល់គីតាប

អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់ ជា​អ្នក​ជំនិត​របស់​អុលឡោះសូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 4:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​សេចក្ដី​សញ្ញា​របស់​អញ នោះ​នឹង​បាន​តាំង​នឹង​អ៊ីសាក​វិញ ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​ដល់​ឯង​នៅ​កំណត់​ឆ្នាំ​ក្រោយ​នេះ


ទ្រង់មាន​បន្ទូល​ថា ដល់​កំណត់ អញ​នឹង​មក​ឯ​ឯង​វិញ​ជា​មិន​ខាន នោះ​សារ៉ា​ប្រពន្ធ​ឯង​នឹង​មាន​កូន​ប្រុស​១ ចំណែក​សារ៉ា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ខាង​ក្រោយ​គាត់ នាង​ក៏​បាន​ឮ​ដែរ


ដូច្នេះ នាង​និយាយ​ទៅ​អេលីយ៉ា​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំនឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ


នាង​និយាយ​ឡើង​ថា ឥឡូវ​នេះខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត ហើយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​នៅ​មាត់​លោក នោះ​ជា​សេចក្តី​ពិត​មែន។


តែ​អូបាឌា​ប្រកែក​ថា តើ​ខ្ញុំ​បាន​ធ្វើ​បាប​អ្វី បាន​ជា​លោក​ចង់​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ័ហាប់ ឲ្យ​សំឡាប់​ខ្ញុំ​ដូច្នេះ


រួច​មក ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ ក៏​និយាយ​នឹង​អេលី‌សេ​ថា សូម​ទាន​លោក​មើល កន្លែង​សង់​ទី​ក្រុង​នេះ​សប្បាយ ដូច​ជា​លោក​ម្ចាស់​ឃើញ​ហើយ ប៉ុន្តែទឹក​មិន​ល្អ​ទេ ហើយ​ដី​ក៏​មិន​កើត​ផល​ផង


លោក​ប្រាប់​ថា ចូរ​ហៅ​នាង​មក​នេះ កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ


ស្ត្រី​នោះ​ក៏​មាន​ទំងន់ ហើយ​ដល់​កំណត់​ឆ្នាំ​ក្រោយ នាង​សំរាល​បាន​កូន​ប្រុស​១ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់


នោះ​នាង​និយាយ​ឡើង​ថា តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​ឬ​ទេ តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ទេ​ឬ​អី


ក្នុង​ការ​រួស‌រាន់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត‌កុហក


ប៉ុន្តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា «យ៉ូហាន»