Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 18:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​អូបាឌា​ប្រកែក​ថា តើ​ខ្ញុំ​បាន​ធ្វើ​បាប​អ្វី បាន​ជា​លោក​ចង់​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ័ហាប់ ឲ្យ​សំឡាប់​ខ្ញុំ​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ អូបា‌ឌាន​ប្រកែក​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​បាប​អ្វី​បាន​ជា​លោក​ចង់​ប្រគល់​ខ្ញុំ​ប្របាទ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ័ហាប់ ឲ្យ​សម្លាប់​ខ្ញុំ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​អូបា‌ឌា​ពោល​ថា៖ «តើ​ខ្ញុំ​ប្របាទ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​អហាប់ ដើម្បី​ឲ្យ​ស្ដេច​សម្លាប់​ខ្ញុំ​ប្របាទ​ដូច្នេះ?

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​អូបា‌ឌា​ពោល​ថា៖ «តើ​ខ្ញុំ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​អហាប់ ដើម្បី​ឲ្យ​ស្តេច​សម្លាប់​ខ្ញុំ​ដូច្នេះ?

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 18:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នាង​និយាយ​ទៅ​អេលីយ៉ា​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំនឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ


ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា គ្មាន​សាសន៍​ណា ឬ​នគរ​ណា​មួយ ដែល​ចៅហ្វាយ​ខ្ញុំ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ថា លោក​មិន​នៅ​ទី​នេះ​ទេ នោះ​ទ្រង់​ក៏​ឲ្យ​ពួក​សាសន៍​នោះ ឬ​នគរ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន


រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ នោះ​ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ចោល ប៉ុន្តែខ្ញុំ​ប្របាទ​នេះ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តាំង​តែ​ពី​ក្មេង​មក


លោក​ឆ្លើយ​តប​ថា គឺ​ខ្ញុំ​នេះ​ហើយ សូម​ទៅ​ទូល​ចៅហ្វាយ​អ្នក​ថា មើល អេលីយ៉ា​មក​ហើយ


ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជំរះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សំឡាប់​យើង​រាល់​គ្នា​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម