ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​អេលី‌សេ​ទូល​ថា ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទូលបង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា បើ​ទូលបង្គំ​មិន​បាន​យល់​ដល់​យ៉ូសា‌ផាត ជា​ស្តេច​យូដា នោះ​ប្រាកដ​ជា​ទូលបង្គំ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ទៅ​ទ្រង់ ឬ​ឃើញ​ទ្រង់​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេលី‌សេ​ទូល​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា បើ​ទូល‌បង្គំ​មិន​បាន​យល់​ដល់​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា នោះ​ប្រាកដ​ជា​ទូល‌បង្គំ​មិន​ព្រម​ក្រឡេក ឬ​មើល​ទ្រង់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេលីសេ​ទូល​ថា៖ «ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​ទូលបង្គំ​គោរព​បម្រើ និង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា បើ​ទូលបង្គំ​មិន​យល់​ដល់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ទេ ទូលបង្គំ​មិន​អើពើ ឬ​ក្រឡេក​មើល​ព្រះ‌ករុណា​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ និង​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប​ថា បើ​ខ្ញុំ​មិន​យល់​ដល់​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា​ទេ ខ្ញុំ​មិន​អើពើ ឬ​ក្រឡេក​មើល​ស្តេច​ឡើយ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 3:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា​មួយ​នឹង​ពួក​ស្រុក​កាឡាត លោក​ទូល​នឹង​អ័ហាប់​ថា ទូលបង្គំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូលបង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ វៀរ​តែ​ដោយ‌សារ​ពាក្យ​ទូលបង្គំ​ប៉ុណ្ណោះ


តែ​អេលីយ៉ា​តប​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ដែរ ថា នៅ​ថ្ងៃ​នេះខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ។


អ័ហាប់​មាន​បន្ទូល​តប​ថា ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ លោក​ទូល​ឆ្លើយ​ថា ទាន់​ហើយ ពី​ព្រោះ​ព្រះ‌ករុណា​បាន​លក់​ព្រះ‌អង្គ​ទ្រង់ ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា


តែ​លោក​ឆ្លើយ​តប​ថា ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ខ្ញុំ​មិន​ទទួល​យក​អ្វី​សោះ​ឡើយ ណាម៉ាន់​ក៏​អង្វរ​ឲ្យ​ទទួល តែ​លោក​ប្រកែក​មិន​ព្រម​ទេ


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង ឥត​ប្រែ‌ព្រួលឡើយ


ដ្បិត​មើល នៅ​ថ្ងៃ​នេះ​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចំបាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សំរាប់​ត​នឹង​ស្រុក​ទាំង​មូល នឹង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​សាសន៍​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅហ្វាយ នឹង​ពួក​សង្ឃ ហើយ​នឹង​បណ្តាជន​ទាំង‌ឡាយ​នៅ​ស្រុក​នេះ​ផង


រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់​ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ