ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 23:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​អះលី‌ជំអះ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​ជួប។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 23:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មកដាវីឌ​ទ្រង់​ប្រមូល​អស់​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អ៊ីស្រាអែល​ម្តង​ទៀត បាន​ចំនួន​៣​ម៉ឺន​នាក់


រួច​ស្តេច​ទ្រង់​យាង​ឡើង ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន នឹង​ពួក​សង្ឃ ពួក​ហោរា ហើយ​នឹង​អស់​ទាំង​បណ្តាជន ទាំង​តូច​ទាំង​ធំ​ផង នោះ​ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល នៅ​ក្នុង​គម្ពីរជា​សេចក្ដី​សញ្ញា​ដែល​បាន​ប្រទះ​ឃើញ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់


ឯ​ស្តេច​ហេសេគា ទ្រង់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា


ដ្បិត​ស្តេច នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សំរេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​២


ឯ​យ៉ូសៀស កាល​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣១​ឆ្នាំ


ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា នឹង​ពួក​នាយក​ទាំង​អស់​របស់​ឯង​រាល់​គ្នា​មក​ឯ​អញ ដើម្បី​ឲ្យ​អញ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថាន‌សួគ៌ នឹង​ផែនដី ជា​ទី​អាង​ទាស់​នឹង​គេ​ផង


យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅ‌ក្រម នឹង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ