២ ពង្សាវតារក្សត្រ 22:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ហេតុនោះបានជាអញនឹងឲ្យឯងទៅជួបជុំនឹងពួកឰយុកោឯង ហើយគេនឹងបញ្ចុះឯង នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលអញនឹងនាំមកលើទីនេះទេ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ហេតុនោះបានជាយើងនឹងឲ្យអ្នកទៅជួបជុំនឹងបុព្វបុរសអ្នក ហើយគេនឹងបញ្ចុះសពអ្នកនៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកអ្នកនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលយើងនឹងនាំមកលើទីនេះទេ»។ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ហេតុនេះហើយបានជាយើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ រាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។ សូមមើលជំពូកអាល់គីតាប20 ហេតុនេះហើយបានជាយើងនឹងឲ្យអ្នក ទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ អ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។ សូមមើលជំពូក |