ទ្រង់មានបន្ទូលដូច្នេះថា កុំបណ្តោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាពុំអាចនឹងជួយឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃអញបានទេ
២ ពង្សាវតារក្សត្រ 19:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល នឹងសេចក្ដីដំនៀល ប្រៀបដូចជាកូនគ្រប់ខែហើយ តែគ្មានកំឡាំងនឹងសំរាលមកសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជឱង្ការដូច្នេះថា ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀលប្រៀបដូចជាកូនគ្រប់ខែ តែគ្មានកម្លាំងសម្រាលមកសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាមកទេ។ អាល់គីតាប ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្តាយគ្មានកម្លាំងបង្កើតវាមកទេ។ |
ទ្រង់មានបន្ទូលដូច្នេះថា កុំបណ្តោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាពុំអាចនឹងជួយឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃអញបានទេ
រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស
ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់នឹងឮអស់ពាក្យទាំងប៉ុន្មានរបស់រ៉ាបសាកេនេះ ដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយនឹងបន្ទោសដល់គេ ដោយព្រោះពាក្យទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃលោក បានឮហើយទេដឹង ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ
កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ ដូចជាមេអំបៅ ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត ប្រយោជន៍ទទេ។ –បង្អង់
នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបា ឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា តើអញនឹងនាំទៅដល់កំណត់ដែលត្រូវសំរាល ឥតធ្វើឲ្យកើតមកផងឬ ព្រះនៃឯងទ្រង់ក៏មានបន្ទូលសួរថា ឯអញដែលធ្វើឲ្យកើតមក តើអញនឹងបង្ខាំងផ្ទៃឬអី។
គេនឹងកើតមានសេចក្ដីឈឺចាប់ ដូចជាស្រីកំពុងឈឺនឹងសំរាលកូន គេជាកូនដែលអាប់ឥតប្រាជ្ញា ដ្បិតដល់កំណត់ហើយ នោះមិនគួរឲ្យនៅជាយូរក្នុងទីសំរាលកូនឡើយ
អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។