រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកឡើងជាខាងក្រោយ
២ ពង្សាវតារក្សត្រ 19:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល នឹងពន្លកខ្ចី ហើយដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ នឹងស្រូវដែលស្វិតក្រៀម មុនដែលដុះពេញកំឡាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះ ខ្សោយកម្លាំង គេបានស្រយុតចិត្ត ហើយនៅស្ងៀម គេប្រៀបដូចជាស្មៅនៅវាល និងពន្លកខ្ចី ហើយដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រូវដែលស្វិតក្រៀម មុនដែលដុះពេញកម្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដុះនៅលើដំបូលផ្ទះ ឬដូចស្រូវកំពុងតែក្រៀមស្វិតទៅ មុនពេលមានពន្លកលូតចេញមក។ អាល់គីតាប អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដុះនៅលើដំបូលផ្ទះ ឬដូចស្រូវកំពុងតែក្រៀមស្វិតទៅ មុនពេលមានពន្លកលូតចេញមក។ |
រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកឡើងជាខាងក្រោយ
អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ
វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅ អស់កល្បជានិច្ចប៉ុណ្ណោះ
គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់នឹងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ
ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូល របស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កំឡាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់ផង
ឯផ្លូវទឹក គេចាប់យកបាន ហើយវាលបឹងគេដុតអស់ទៅ ដូច្នេះ ពួកទាហានមានចិត្តភ័យខ្លាច។
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលតបនឹងម៉ូសេថា តើព្រះហស្តព្រះយេហូវ៉ាបានរួញខ្លីឬអី ឥឡូវនេះ ឯងនឹងឃើញពិត បើពាក្យអញថានឹងកើតមកដល់ឯងមែន ឬមិនមែន។
កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសំរាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ
ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ
ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ