ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 15:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ឯ​ក្រុង​សាម៉ារី សំឡាប់​សាលូម ជា​កូន​យ៉ាបេស​បង់ នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ក្រុង​សាម៉ារី សម្លាប់​សាលូម​ជា​កូន​យ៉ាបេស​នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះ‌បាទ​សាលូម ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

សូមមើលជំពូក

អាល់គីតាប

លោក​មណា‌ហិម​ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី សម្លាប់​ស្តេច​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 15:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ


កាល​ប្អាសា​បាន​ជ្រាប នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ


លុះ​ដល់​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​នៅ​ក្រុង​ធើសា ទ្រង់​បាន​សោយ‌រាជ្យ​អស់​២៤​ឆ្នាំ


លុះ​ដល់​ឆ្នាំ​ទី​២៧ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​៧​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន


ដូច្នេះ អំរី នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​គីបថោន ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​ធើសា​វិញ


គ្រា​នោះសាលូម ជា​កូន​យ៉ាបេស បាន​ក្បត់ ហើយ​ធ្វើ​គុតទ្រង់​នៅ​ចំពោះ​ប្រជា‌ជន​ទាំង‌ឡាយ រួច​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់


រីឯ​ដំណើរ​ឯ​ទៀត​ពី​សាលូម នឹង​ការ​ក្បត់​ដែល​ទ្រង់​បង្កើត នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


នៅ​ឆ្នាំ​ទី​៣៩ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​មណា‌ហិម ជា​កូន​កាឌី ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១០​ឆ្នាំ