២ ពង្សាវតារក្សត្រ 12:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដល់ពួកជាងរៀបថ្ម នឹងពួកជាងដាប់ថ្ម ហើយសំរាប់ទិញឈើ នឹងថ្មដាប់ស្រាប់ សំរាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏សំរាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ សម្រាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សម្រាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកប្រគល់ប្រាក់នោះឲ្យពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេប្រើប្រាក់នោះសម្រាប់ជួលជាងឈើ និងជាងសំណង់ដែលត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ អាល់គីតាប ព្រមទាំងជួលជាងកំបោរ ជាងដាប់ថ្ម ហើយទិញឈើ និងថ្មដាប់សម្រាប់ជួសជុលកន្លែងបាក់បែកក្នុងដំណាក់របស់អុលឡោះតាអាឡា។ ប្រាក់នេះក៏ប្រើសម្រាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួសជុលដំណាក់ឡើងវិញ។ |
ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសំដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យ ដល់ពួកជាងឈើ នឹងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហារនៃព្រះយេហូវ៉ា
គេជួលពួកជាងថ្ម នឹងពួកជាងឈើ ក៏ឲ្យស្បៀងអាហារ នឹងគ្រឿងផឹក ហើយប្រេងដល់ពួកក្រុងស៊ីដូន នឹងពួកក្រុងទីរ៉ុស ឲ្យគេទៅនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េតាមផ្លូវសមុទ្រ ដូចជាស៊ីរូស ជាស្តេចពើស៊ី បានប្រោសអនុញ្ញាតឲ្យ។
សូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំបានទៅក្នុងខេត្តយូដា គឺទៅមើលព្រះវិហារនៃព្រះដ៏ធំ ដែលគេកំពុងតែស្អាង ដោយថ្មយ៉ាងធំៗ ឃើញថាគេដាក់ធ្នឹមលើជញ្ជាំងរួចហើយ ការនោះក៏ធ្វើយ៉ាងឆាប់រហ័ស ហើយចំរើនឡើង ដោយសារដៃគេដែរ
កាលអ្នកខ្លះកំពុងតែនិយាយពីព្រះវិហារ ដែលធ្វើនឹងថ្មយ៉ាងល្អ ហើយតាក់តែងដោយដង្វាយទាំងប៉ុន្មាន នោះទ្រង់មានបន្ទូលថា