គាត់ក៏ទូលដល់ស្តេចថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះហើយ ថា ដោយព្រោះឯងបានលែងមនុស្ស ឲ្យរួចពីដៃឯង ដែលអញបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយរាស្ត្រឯងជំនួសរាស្ត្រវា
២ ពង្សាវតារក្សត្រ 10:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកយេហ៊ូវថា ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសំរេចសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ហើយបានធ្វើដល់ជំនួរវង្សរបស់អ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តអញ នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់៤ដំណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសម្រេចសេចក្ដីដែលត្រឹមត្រូវនៅភ្នែកយើង ហើយបានធ្វើដល់ជំនួរវង្សរបស់ព្រះបាទអ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តយើង នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់បួនតំណ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល រហូតដល់បួនតំណ»។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រអែល រហូតដល់បួនតំណ»។ |
គាត់ក៏ទូលដល់ស្តេចថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះហើយ ថា ដោយព្រោះឯងបានលែងមនុស្ស ឲ្យរួចពីដៃឯង ដែលអញបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយរាស្ត្រឯងជំនួសរាស្ត្រវា
អញនឹងធ្វើឲ្យជំនួរវង្សរបស់ឯងបានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យអញបានក្នាញ់ក្នុងព្រះទ័យ ហើយបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
ឯងបានឃើញឬទេ អ័ហាប់បន្ទាបខ្លួននៅមុខអញហើយ ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខអញ នោះអញមិននាំសេចក្ដីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ គឺអញនឹងនាំសេចក្ដីវេទនានោះ មកលើជំនួរវង្សទ្រង់ក្នុងគ្រានៃបុត្រទ្រង់វិញ។
យេហ៊ូវក៏ដេកលក់ទៅជាមួយនឹងពួកឰយុកោលោកទៅ ហើយគេបញ្ចុះលោកនៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រា ក៏សោយរាជ្យឡើងជំនួសលោក
នៅឆ្នាំទី២៣ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្តេចយូដា នោះយ៉ូអាហាស ជាបុត្រយេហ៊ូវក៏ចាប់តាំងសោយរាជ្យ លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់១៧ឆ្នាំ
នៅឆ្នាំទី៣៧ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ
នៅឆ្នាំទី១៥ក្នុងរាជ្យអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាសស្តេចយូដា នោះយេរ៉ូបោម ជាបុត្រាយ៉ូអាស ស្តេចអ៊ីស្រាអែល ក៏ចាប់តាំងសោយរាជ្យឡើង នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៤១ឆ្នាំ
យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោ គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មានទៅ រួចសាការី ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «យេសរាល» ទៅ ដ្បិតនៅតែបន្តិចទៀត អញនឹងសងសឹកដល់ពួកវង្សយេហ៊ូវដោយព្រោះឈាមយេសរាលនោះហើយ ក៏នឹងធ្វើឲ្យរាជ្យនៃពួកវង្សអ៊ីស្រាអែលផុតទៅដែរ
អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នានៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ