Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 13:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នៅ​ឆ្នាំ​ទី​៣៧ក្នុង​រាជ្យ​យ៉ូអាស​ជា​ស្តេច​យូដា នោះ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​១៦​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ក្នុង​រាជ្យ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​យូដា នោះ​ព្រះបាទ​យ៉ូអាស​ជា​បុត្រ​យ៉ូអា‌ហាស ក៏​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ដប់ប្រាំមួយ​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​ពីរ នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​យូដា ស្តេច​យ៉ូអាស​ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី ស្តេច​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 13:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​យេហ៊ូវ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​ល្អ ដោយ​សំរេច​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ហើយ​បាន​ធ្វើ​ដល់​ជំនួរ​វង្ស​របស់​អ័ហាប់ តាម​គ្រប់​ទាំង​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​អញ នោះ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល រហូត​ដល់​អស់​៤​ដំណ


គឺ​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូវ ដែល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរ-សេបា


នៅ​ឆ្នាំ​ទី​២៣ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​អ័ហា‌ស៊ីយ៉ា ស្តេច​យូដា នោះ​យ៉ូអា‌ហាស ជា​បុត្រ​យេហ៊ូវ​ក៏​ចាប់​តាំង​សោយ‌រាជ្យ លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ហើយ​បាន​សោយ‌រាជ្យ​អស់​១៧​ឆ្នាំ


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​បាន​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ


ចំណែក​យ៉ូអា‌ហាស ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


នៅ​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រាអែល នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង


ក្រោយ​ដែល​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រាអែល បាន​សុគត​ទៅ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត


នេះ​ហើយ​ជា​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​យេហ៊ូវ​ថា គឺ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ដរាប​ដល់​៤​ដំណ ការ​នោះ​ក៏​កើត​មក​ដូច្នោះ​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម