២ ពង្សាវតារក្សត្រ 14:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោ គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មានទៅ រួចសាការី ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយពួកបុព្វបុរស គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មាន រួចសាការី ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ព្រះបាទយេរ៉ូបោមសោយទិវង្គត ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទសាការី ជាបុត្រ ឡើងស្នងរាជ្យ។ សូមមើលជំពូកអាល់គីតាប29 ស្តេចយេរ៉ូបោមស្លាប់ ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្តេចស្រុកអ៊ីស្រអែល។ ស្តេចសាការីយ៉ា ជាកូនឡើងស្នងរាជ្យ។ សូមមើលជំពូក |
រីឯដំណើរឯទៀតពីយេរ៉ូបោម នឹងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស នឹងក្រុងហាម៉ាត ជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ