ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា
២ ពង្សាវតារក្សត្រ 10:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជំរាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ជួបនឹងពួកបងប្អូនរបស់ព្រះបាទអ័ហាស៊ីយ៉ា ជាស្ដេចយូដា ហើយព្រះបាទយេហ៊ូវសួរថា៖ «តើអ្នករាល់គ្នាជាអ្នកណា?» គេឆ្លើយតបថា៖ «យើងខ្ញុំរាល់គ្នាជាបងប្អូននៃព្រះបាទអ័ហាស៊ីយ៉ា យើងចុះទៅជម្រាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានជួបនឹងបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា។ លោកសួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ចចំពោះបុត្ររបស់ព្រះមហាក្សត្រ និងបុត្ររបស់ព្រះមហាក្សត្រិយានី»។ អាល់គីតាប គាត់បានជួបនឹងបងប្អូនរបស់ស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដា។ គាត់សួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ស្តេចអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ច ចំពោះបុត្ររបស់ស្តេច និងកូនរបស់មហាក្សត្រិយានី»។ |
ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា
នោះលោកបង្គាប់ថា ចូរចាប់គេទាំងរស់ទៅ ពួកលោកក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសំឡាប់ទាំង៤២នាក់ នៅត្រង់អណ្តូងរបស់សាលានោះ ឥតទុកឲ្យសល់ដល់ម្នាក់ឡើយ។
យ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
រួចស្តេចយ៉ូរ៉ាមទ្រង់ត្រឡប់ទៅឯក្រុងយេសរាល ដើម្បីនឹងរក្សារបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់ នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ឯអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅឯក្រុងយេសរាល ដើម្បីនឹងសួរយ៉ូរ៉ាម ជាបុត្រអ័ហាប់ ពីព្រោះទ្រង់ប្រឈួន។
គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ទៅ ព្រមទាំងនាំយកពួកបុត្រ នឹងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណា នៅសល់ដល់ទ្រង់ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅរបស់ទ្រង់ប៉ុណ្ណោះ។
នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ នឹងសាម៉ារី ចំនួន៨០នាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់ដង្វាយម្សៅ នឹងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា