២ ពង្សាវតារក្សត្រ 10:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
13 លោកបានជួបនឹងបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា។ លោកសួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ចចំពោះបុត្ររបស់ព្រះមហាក្សត្រ និងបុត្ររបស់ព្រះមហាក្សត្រិយានី»។
សូមមើលជំពូក ចម្លង
13 ក៏ជួបនឹងពួកបងប្អូនរបស់ព្រះបាទអ័ហាស៊ីយ៉ា ជាស្ដេចយូដា ហើយព្រះបាទយេហ៊ូវសួរថា៖ «តើអ្នករាល់គ្នាជាអ្នកណា?» គេឆ្លើយតបថា៖ «យើងខ្ញុំរាល់គ្នាជាបងប្អូននៃព្រះបាទអ័ហាស៊ីយ៉ា យើងចុះទៅជម្រាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី»។
សូមមើលជំពូក ចម្លង
13 នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជំរាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។
សូមមើលជំពូក ចម្លង
13 គាត់បានជួបនឹងបងប្អូនរបស់ស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដា។ គាត់សួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ស្តេចអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ច ចំពោះបុត្ររបស់ស្តេច និងកូនរបស់មហាក្សត្រិយានី»។
សូមមើលជំពូក ចម្លង