Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 រួច​ស្តេច​យ៉ូរ៉ាម​ទ្រង់​ត្រឡប់​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​រក្សា​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ​ដល់​ទ្រង់ នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​សួរ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ពី​ព្រោះ​ទ្រង់​ប្រឈួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 រួច​ព្រះបាទ​យ៉ូរ៉ាម​ត្រឡប់​ទៅ​ក្រុង​យេស‌រាល ដើម្បី​ព្យាបាល​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ​ដល់​ទ្រង់​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។ ឯ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ទ្រង់​ក៏​យាង​ចុះ​ទៅ​ក្រុង​យេស‌រាល ដើម្បី​សួរ​សុខ​ទុក្ខ​យេ‌ហូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ ព្រោះ​ទ្រង់​ប្រឈួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យេសរាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់ ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ស្តេច​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា​ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ស្តេច​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ធ្វើ​ដំណើរ​ទៅ​ក្រុង​យេស‌រាល សួរ​សុខ​ទុក្ខ​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​អហាប់ ដែល​កំពុង​តែ​មាន​ជំងឺ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រាអែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ​ទ្រង់ ដូច្នេះ ទ្រង់​មាន​បន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់


នោះ​ក៏​ប្រទះ​នឹង​ពួក​បង​ប្អូន​របស់​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ហើយ​លោក​សួរ​ថា អ្នក​រាល់​គ្នា​តើ​ជា​អ្នក​ណា គេ​ឆ្លើយ​តប​ថា​យើង​រាល់​គ្នា​ជា​បង​ប្អូន​នៃ​អ័ហា‌ស៊ីយ៉ា យើង​ចុះ​ទៅ​ជំរាប​សួរ​ដល់​ពួក​បុត្រ​នៃ​ក្សត្រា‌ក្សត្រី។


ទ្រង់​ក៏​បាន​យាង​ទៅ​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ហើយ​ពួក​ស៊ីរី​បាន​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស


គ្រា​នោះ ហោរា​អេលី‌សេ លោក​ហៅ​ម្នាក់​ក្នុង​ពួក​សិស្ស​នៃ​ពួក​ហោរា​មក​ប្រាប់​ថា ចូរ​ក្រវាត់​ចង្កេះ យក​ខួច​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ


ដូច្នេះ យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី លោក​ក៏​គិត​ក្បត់​នឹង​យ៉ូរ៉ាម (រីឯ​យ៉ូរ៉ាម នឹង​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន គេ​កំពុង​តែ​ការ‌ពារ​រក្សា​ក្រុង​រ៉ាម៉ូត-កាឡាត ដោយ​ព្រោះ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី


ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម