ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី
២ ធីម៉ូថេ 4:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរដល់នាងព្រីស៊ីល នឹងអ្នកអ័គីឡា ព្រមទាំងពួកអ្នកផ្ទះអូនេសិភ័រផង ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡា ព្រមទាំងក្រុមគ្រួសាររបស់អូនេស៊ិភ័រផង។ Khmer Christian Bible សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ិភ័រផងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរនាងព្រីស៊ីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេសិភ័រផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ អាល់គីតាប សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ |
ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី
ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល នឹងអ័គីឡា ទៅជាមួយផង
នៅទីនោះ គាត់ជួបនឹងសាសន៍យូដាម្នាក់ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើបនឹងមកពីស្រុកអ៊ីតាលី ព្រមទាំងព្រីស៊ីល ជាប្រពន្ធគាត់ផង ពីព្រោះមហារាជក្លូឌាស ទ្រង់បានបង្គាប់ ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ គាត់ក៏ទៅឯអ្នកទាំង២នោះ
ហើយគាត់ចាប់តាំងអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន កាលអ័គីឡា នឹងព្រីស៊ីលបានឮ នោះក៏នាំទៅពន្យល់ពីផ្លូវព្រះ ឲ្យរឹតតែច្បាស់ទៅទៀត
អស់ទាំងពួកជំនុំនៅស្រុកអាស៊ី គេសូមជំរាបសួរមកអ្នករាល់គ្នា អ្នកអ័រគីឡា នឹងនាងព្រីស៊ីល ព្រមទាំងពួកជំនុំដែលប្រជុំនៅផ្ទះគេ សូមជំរាបសួរមកអ្នករាល់គ្នាយ៉ាងថ្នម ក្នុងព្រះអម្ចាស់