មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។
២ ធីម៉ូថេ 3:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្ដីពិតឡើយ ព្រះគម្ពីរខ្មែរសាកល ពួកគេតែងតែរៀនជានិច្ច ប៉ុន្តែមិនអាចទៅដល់ចំណេះដឹងនៃសេចក្ដីពិតបានឡើយ។ Khmer Christian Bible ស្រ្ដីទាំងនោះរៀនរហូត ប៉ុន្ដែនៅតែមិនអាចស្គាល់សេចក្ដីពិតបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេរៀនជានិច្ច ប៉ុន្តែ នៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ អាល់គីតាប អ្នកទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ |
មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។
ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ
ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ
ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ
អញបាននាំឯងរាល់គ្នាក្នុងទីរហោស្ថានអស់៤០ឆ្នាំហើយ ឯសំលៀកបំពាក់របស់ឯង នោះមិនបានរេចនៅលើខ្លួនសោះ ហើយស្បែកជើងឯងក៏មិនបានសឹកផង
ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត
ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្ដីពិតវិញ
យើងខ្ញុំមានសេចក្ដីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់