កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា
២ កូរិនថូស 9:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំស្គាល់សេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នាហើយ ក៏បានអួតដល់ពួកស្រុកម៉ាសេដូន ពីអ្នករាល់គ្នាខាងឯដំណើរនោះដែរថា ពួកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងតែពីឆ្នាំមុនមក ហើយសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាបានបណ្តាលចិត្តមនុស្សជាច្រើន ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។ Khmer Christian Bible ដ្បិតខ្ញុំបានស្គាល់ចិត្ដសង្វាតរបស់អ្នករាល់គ្នាហើយ បានជាខ្ញុំអួតពួកអ្នកស្រុកម៉ាសេដូនពីអ្នករាល់គ្នាថា ពួកអ្នកនៅស្រុកអាខៃបានត្រៀមតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយ ភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាបានជំរុញទឹកចិត្ដមនុស្សជាច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ ក៏បានអួតពីអ្នករាល់គ្នាប្រាប់អ្នកស្រុកម៉ាសេដូនថា អ្នកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងពីឆ្នាំមុនម៉្លេះ ហើយចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តមនុស្សជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្តខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្តស្ទុះស្ទាឡើង។ អាល់គីតាប ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្ដស្ទុះស្ទាឡើង។ |
កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា
លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ
ដ្បិតពួកស្រុកម៉ាសេដូន នឹងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
បងប្អូនអើយ អ្នករាល់គ្នាស្គាល់ពួកផ្ទះស្ទេផាន៉ាស ថាគេជាផលដំបូងពីស្រុកអាខៃ ហើយថា គេបានតាំងខ្លួនគេ សំរាប់នឹងបំរើពួកបរិសុទ្ធ
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យព្រះ នឹងធីម៉ូថេ ជាពួកបងប្អូន ផ្ញើមកពួកជំនុំនៃព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់គ្នា ដែលនៅគ្រប់ក្នុងស្រុកអាខៃ
ពីព្រោះបើសិនជាខ្ញុំបានអួតនឹងគាត់ ពីដំណើរអ្នករាល់គ្នាយ៉ាងណាខ្លះ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្ដីដែលយើងខ្ញុំបានអួតនឹងទីតុស ពីអ្នករាល់គ្នា នោះឃើញថាពិតមែន ដូចជាសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាក៏ពិតដែរ
ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំងដែរ ខ្ញុំមានចិត្តពេញដោយសេចក្ដីក្សេមក្សាន្ត ខ្ញុំមានសេចក្ដីអំណរលើសលប់ ពីគ្រប់ទាំងសេចក្ដីវេទនារបស់យើងខ្ញុំ
ខ្ញុំសំដែងគំនិតខ្ញុំក្នុងការនេះដែរ ដ្បិតនោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្តើមធ្វើតែប៉ុណ្ណោះ គឺមានទាំងចិត្តប្រាថ្នាចង់ធ្វើ តាំងតែពីឆ្នាំមុនមកហើយផង
ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមាន ដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ
មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សំរាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសំដែងសេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នា
ដូច្នេះ ចូរសំដែងភស្តុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយពីសេចក្ដីដែលយើងខ្ញុំបានអួតពីអ្នករាល់គ្នាចុះ ឲ្យអ្នកទាំងនោះបានឃើញ ព្រមទាំងនៅមុខពួកជំនុំទាំងអស់ផង។
ខ្ញុំនិយាយដូច្នេះ មិនមែនជាពាក្យបង្គាប់ទេ គឺចង់តែយកសេចក្ដីឧស្សាហ៍របស់គេ មកល្បងលមើលចំពោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា តើពិតត្រង់ឬទេប៉ុណ្ណោះ
ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន នឹងស្រុកអាខៃ
ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង